កាលបរិច្ឆេទ: ១០ កុម្ភៈ ២០២៥ / Author : ATH Sokren
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ងួន ឡាយ អតីតប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA)។
លោក ងួន ឡាយ គឺជាអ្នកដឹកនាំដ៏ឧត្តុង្គឧត្តម ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនកម្លាំងកាយចិត្តព្រមទាំងធនធានផ្ទាល់ខ្លួន ក្នុងការលើកកម្ពស់ និងថែរក្សាម្រេចកំពតដ៏ល្បីលើពិភពលោក ធានាបាននូវគុណភាពសម្រាប់កូនចៅជំនាន់ក្រោយ។
តាមរយៈការខិតខំប្រឹងប្រែង និងចក្ខុវិស័យរបស់លោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ម្រេចកំពត និងបានធ្វើឱ្យម្រេចកំពតមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិក៏ដូចជាកេរឈ្មោះល្បីពីសហគមន៍របស់យើង។ សេចក្តីសប្បុរស ប្រាជ្ញា និងការជួយជ្រោមជ្រែងដ៏រឹងមាំរបស់លោកចំពោះកសិករក្នុងស្រុក នឹងមិនត្រូវបានគេបំភ្លេចឡើយ។ កេរដំណែលរបស់លោកនឹងស្ថិតនៅក្នុងឈ្មោះម្រេចកំពត និងនៅក្នុងចិត្តអ្នកដែលបានស្គាល់លោក។ ជាចុងក្រោយសូមឧទ្ទិសកុលសដល់ដួងវិញ្ញាណក្ខន្ធលោក ងួន ឡាយ បានទៅកាន់សុខគតិភពកុំប្បីឃ្លៀងឃ្លាតឡើយ។